ភ្នំពេញ៖ អ្នកជំនាញខ្មែរ និងបរទេស ជឿជាក់ថា ការប្រើផ្ទាំងសូឡានិងរថយន្តអគ្គិសនី នឹងជួយឱ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែរីកចម្រើនព្រមទាំងជួយឱ្យបរិស្ថានកាន់តែល្អប្រសើរ។ ថាមពលផ្ទាំងសូឡា ត្រូវបានសណ្ឋាគារជាច្រើននៅកម្ពុជា ដំឡើងដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់នៅក្នុងសណ្ឋាគារ។ ជាមួយគ្នានេះ ការប្រើប្រាស់រថយន្តអគ្គិសនី កំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដែលអាចកាត់បន្ថយចំណាយច្រើននិងជួយបរិស្ថាន។
នៅក្នុងព្រឹត្តិការណ៍ «សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥» ឬ «Clean Energy Week» ដែលជាព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា អ្នកជំនាញមកពីវិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច បរិស្ថាន និងអ្នកជំនាញគោលនយោបាយ បានពិភាក្សាអំពីការធ្វើឱ្យវិស័យទេសចរណ៍កម្ពុជារីកចម្រើនតាមរយៈការកាត់បន្ថយការបំភាយឧស្ម័ន និងផ្សែងពុល។ ការកាត់បន្ថយកាបូនឌីអុកស៊ីដក្នុងវិស័យទេសចរណ៍ នឹងជួយឱ្យកម្ពុជាមានបរិស្ថានស្អាត ខ្យល់បរិសុទ្ធ ព្រមទាំងទាក់ទាញទេសចរអន្តរជាតិបន្ថែមទៀត។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា សណ្ឋាគារជាច្រើននៅកម្ពុជា បានប្រើប្រាស់ថាមពលពីផ្ទាំងសូឡា ដែលសណ្ឋាគារនីមួយៗ បានដំឡើង។ ការទាញយកថាមពលអគ្គិសនីពីផ្ទាំងសូឡានេះ ធ្វើឱ្យម្ចាស់សណ្ឋាគារចំណេញថវិកាច្រើនពីការបង់ថ្លៃភ្លើងអគ្គិសនី។ ប៉ុន្តែការវិនិយោគលើផ្ទាំងសូឡា ត្រូវចំណាយថវិកាច្រើននាពេលដំឡើងដំបូងតាមតម្រូវការជាក់ស្ដែងរបស់ម្ចាស់សណ្ឋាគារ។
« គ្មានអ្វីចំណេញនិងល្អជាងការប្រើផ្ទាំងសូឡានោះទេ។ វាចំណាយថវិកាវិនិយោគដំបូងច្រើន ប៉ុន្តែវាជួយយើងរយៈពេលយូរអង្វែង និងចំណេញជាងប្រើអគ្គិសនី។ បើយើងបង់ថ្លៃអគ្គិសនី យើងបង់ប្រចាំខែ ប៉ុន្តែយើងចំណាយអស់ច្រើនណាស់ បើយើងសរុបថវិការយៈពេលយូរ។» លោក ឌិន សុមេធារិទ្ធ បានថ្លែងដូច្នេះ។
អ្នកជំនាញវិស័យទេសចរណ៍រូបនេះ ក៏លើកទឹកចិត្តឱ្យអ្នកប្រកបមុខរបរក្នុងវិស័យសណ្ឋាគារ បដិសណ្ឋារកិច្ច និងដឹកជញ្ជូន ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយថវិកា និងជួយដល់បរិស្ថាន។ លោក ឌិន សុមេធារិទ្ធ រំលេចថា ប្រទេសជាច្រើនបានប្រើប្រាស់រថយន្តអគ្គិសនីបម្រើក្នុងវិស័យទេសចរណ៍។ បច្ចុប្បន្ននេះ កម្ពុជា ក៏កំពុងមានអ្នកប្រើប្រាស់រថយន្តអគ្គិសនីច្រើន ស្របពេលរាជរដ្ឋាភិបាល មានគោលនយោបាយលើកទឹកចិត្តដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។
រថយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ដោយទាក់ទាញអ្នកធ្វើដំណើរ ដែលយល់ដឹងអំពីបរិស្ថាន។ ការប្រើប្រាស់រថយន្តអគ្គិសនី បានជួយកាត់បន្ថយការបំភាយការបូនឌីអុកស៊ីដ ដែលធ្វើវិស័យទេសចរណ៍រីកចម្រើនប្រកបដោយនិរន្តរភាពស្របតាមគោលការណ៍ការការពារបរិស្ថានធម្មជាតិ។
កម្ពុជា ក៏បានកំណត់គោលដៅយ៉ាងរឹងមាំ ដោយបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន៧០ភាគរយ កាត់បន្ថយការប្រើប្រាស់ថាមពលប្រមាណ ១៩ភាគរយតាមរយៈប្រសិទ្ធភាពថាមពល និងបង្កើនចំនួនយានយន្តអគ្គិសនីឱ្យបាន ៧៧0 000គ្រឿង លើដងផ្លូវ នៅត្រឹមឆ្នាំ២០៣០។
ក្រសួងទេសចរណ៍កម្ពុជា ក៏បានជំរុញឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍កម្ពុជាចូលរួមកាត់បន្ថយការបំភាយការបូនឌីអុកស៊ីដ ដែលបំពុលបរិស្ថាន។ ក្រសួងលើកទឹកចិត្តឱ្យប្រើប្រាស់ថាមពលស្អាត ដែលអាចទាញចេញមកពីផ្ទាំងសូឡា និងការចូលរួមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនទេសចរណ៍ដោយរថយន្តអគ្គិសនី។
លោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានថ្លែងថា ការធ្វើបដិវត្តកម្មវិស័យទេសចរណ៍កម្ពុជាតាមរយៈការកាត់បន្ថយការបូនឌីអុកស៊ីដ នឹងជួយឱ្យកម្ពុជាមានបរិស្ថានបរិសុទ្ធ ធម្មជាតិស្រស់បំព្រង និងអាចចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលពិភពលោកកំពុងប្រឈម។ កម្ពុជា ដែលជាដែនដីដ៏ស្រស់បំព្រងសម្បូរដោយធនធានធម្មជាតិ តំបន់ទេសចរណ៍ធម្មជាតិ និងមានវប្បធម៌ដ៏ល្អផូរផង់ នឹងអាចទាក់ទាញទេសចរអន្តរជាតិកាន់តែច្រើន។
«យើងត្រូវតែចូលរួមកាត់បន្ថយការបំភាយឧស្ម័នការបូនឌីអុកស៊ីដក្នុងវិស័យទេសចរណ៍។ យើងត្រូវតែធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិកម្ពុជាកាន់តែល្អប្រសើរ និងធ្វើឱ្យអ្នកប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍ទទួលបានផលប្រយោជន៍ប្រសើរជាងមុន។» លោក គួច បញ្ញាសា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ថ្លែងក្នុងកម្មវិធីបើកកិច្ចពិភាក្សាការធ្វើបដិវត្តកម្មវិស័យទេសចរណ៍កម្ពុជាតាមរយៈការកាត់បន្ថាយឧស្ម័នការបូនឌីអុកស៊ីដ ដែលរៀបចំដោយអង្គការអេននឺជីឡេបអាស៊ី ក្រោមសហមូលនិធិប្រទេសអូស្រ្តាលី និងកម្មវិធីអភិឌ្ឍរបស់អង្គការសហប្រជាជាតិ។
អ្នកស្រី Anna Pawlik-Szocs អ្នកគ្រប់គ្រងនៃ Canvas & Orchids Retreat ដែលជាផ្ទះសំណាក់បែបអេកូដ៏ប្រណីតក្នុងខេត្តកោះកុង។ អ្នកស្រី Anna Pawlik-Szocs ថ្លែងថា ផ្ទះលម្ហែ Canvas & Orchids Retreat បានប្រើប្រាស់ផ្ទាំងថាមពលសូឡា ដែលអាចផលិតអគ្គិសនីបានប្រមាណ 60Kwh។ ផ្ទាំងសូឡាលើដំបូលផ្ទះលម្ហែរបស់ Canvas & Orchids Retreat ជាផ្នែកមួយចូលរួមការទប់ស្កាត់ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា និងចូលរួមការបំភាយឧស្ម័នការបូនឌីអុកស៊ីដ។
«យើងមានគោលដៅធ្វើឱ្យសហគមន៍ទទួលបានផលប្រយោជន៍ពិតប្រាកដ និងជួយការពារបរិស្ថានដ៏ស្រស់ត្រកាលរបស់ប្រទេសកម្ពុជា។» អ្នកស្រី Anna Pawlik-Szocs ថ្លែងបែបនេះ។
ផ្ទះលម្ហែដ៏ប្រណីតនេះ មានគោលដៅទាក់ទាញក្រុមទេសចរអន្តរជាតិ ដែលចូលចិត្តបរិស្ថាន។ ជាលទ្ធផល Canvas & Orchids Retreat ទទួលបានភ្ញៀវទេសចរអន្តរជាតិជាច្រើន ដែលសុទ្ធតែជាអ្នកស្រឡាញ់បរិស្ថាន។ លើសពីនេះ ពួកគេក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមដល់សហគមន៍ផងដែរ។
ជាការពិត ទេសចរអន្តរជាតិមួយចំនួនធំ ចូលរួមតំបន់ទេសចរណ៍ធម្មជាតិ សណ្ឋាគារ និងរមណីយដ្ឋាន ដែលមានបរិស្ថានស្អាត និងចូលរួមចំណែកការបំពុលបរិស្ថាន។ ការណ៍នេះហើយបានជាសណ្ឋាគារលំដាប់ប្រណីតៗនៅកម្ពុជា ផ្ដោតលើបរិស្ថានស្អាត និងកាត់បន្ថយម្ហូបអាហារ សេវាកម្ម និងសម្ភារៈនានា ដែលប៉ះពាល់បរិស្ថាន។ សណ្ឋាគារទាំងនោះ តែងតែមានទេសចរអន្តរជាតិស្នាក់នៅ ទោះបីជាបន្ទប់នីមួយៗ មានតម្លៃថ្លៃក៏ដោយ។
អ្នកស្រី ឈុន លីដា អ្នកគ្រប់គ្រងផ្នែកនិរន្តរភាព នៃសណ្ឋគារ Six Senses Krabey Island ដែលស្ថិតនៅក្រុងព្រះសីហនុ បានថ្លែងថា មគ្គទេសក៍តែងតែសួរនាំអំពីបរិស្ថាននិងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ មុនពេលពួកគេនាំភ្ញៀវអន្តរជាតិទៅស្នាក់នៅ។ មូលហេតុដែលមគ្គទេសក៍សួរនាំអំពីបរិស្ថាននោះ ព្រោះភ្ញៀវទាំងនោះជាអ្នកស្រឡាញ់បរិស្ថាន។
«ការកាត់បន្ថយការបំភាយឧស្ម័នការបូនឌីអុកស៊ីដ មិនមែនជារឿងចូលរួមនោះទេ គឺត្រូវតែកាត់បន្ថយសម្រាប់សណ្ឋាគារប្រណីត។ ភ្នាក់ងារទេសចរណ៍ និងភ្ញៀវទេសចរ តែងតែសួរអំពីការអភិវឌ្ឍប្រកបដោយចេរភាពនិងនិរន្តរភាព ព្រមទាំងការការពារបរិស្ថាន។» អ្នកស្រី លីដា ថ្លែងបែបនេះ។
ភ្ញៀវអន្តរជាតិ ដែលមកកម្សាន្ត និងស្នាក់នៅ Six Senses Krabey Island តែងតែសួរនាំអំពីការគ្រប់គ្រងសំណល់ ការប្រើប្រាស់ផ្លាស្ទិក និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ មុនពេលចាកចេញ ភ្ញៀវទេសចរទាំងនោះ តែងតែបានផ្ដល់មតិយោបល់អំពីការប្រើប្រាស់ផ្លាស្ទិក ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងគ្រប់គ្រងប្រភេទសំណល់។
ជាមួយគ្នានេះ លោក ឌីន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងថា សណ្ឋាគារនៅកម្ពុជា បានទាញប្រយោជន៍ច្រើនពីការប្រើប្រាស់សូឡា ដើម្បីផលិតជាថាមពលអគ្គិសនី។ សណ្ឋាគារប្រណីតៗនៅកម្ពុជា ក៏បានផ្ដោតលើបរិស្ថានបៃតង និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ដោយឡែក សណ្ឋាគារចាស់ៗ បន្តច្នៃទីធ្លារបស់ខ្លួន ដើម្បីដាំដើមឈើបន្ថែមផងដែរ។
វិស័យឯកជន បានចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី និងការគ្រប់គ្រងកាកសំណល់។ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយលើកទឹកដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី និងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមការពារបរិស្ថានផងដែរ៕
----
Article by: https://www.thmeythmey.com/detail